ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អញ្ជើញចូលរួមពិធីប្រគល់សៀវភៅរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ចំនួនមួយពាន់ក្បាល
វិមាន ៧ មករា៖ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចំពោះកិច្ចទទួលបន្ទុករៀបចំលិខិតបទដ្ឋាននានារបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល

ដោយទទួល បានការចាត់តាំងពីឯកឧត្តមប្រធានគណៈកម្មការ ក.៧១ បានប្រគល់សៀវភៅរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាចំនួនមួយពាន់ក្បាលជូនដល់គណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលតំណាងដោយឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល ដើម្បីចាត់ចែងចែកជូនតាមគោលដៅសំខាន់ៗនៃយុវជនគណបក្ស។

Khmer Village
Official Verified Account

Khmer Village គឺជាអង្គភាពសារព័ត៌មានឯករាជ្យ និងគួរឱ្យទុកចិត្ត ដែលផ្តល់ជូននូវព័ត៌មានថ្មីៗ និងទាន់ហេតុការណ៍ ពីគ្រប់ទិសទីនៅកម្ពុជា និងពិភពលោក។