តាមរយៈសារបង្ហោះនៅលើបណ្តាញសង្គម លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកសម្រេចចិត្តផ្អាកយុទ្ធនាការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ជាបណ្តោះអាសន្ន។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីមានការស្នើសុំពីរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ដើម្បីទុកឱកាសឱ្យកិច្ចចរចាដែលកំពុងមានដំណើរការទៅមុខយ៉ាងល្អ។ លោកក៏បានឆ្លៀតឱកាសរិះគន់ប្រព័ន្ធផ្សព្វផ្សាយ "Fake News" ដែលបានចុះផ្សាយព័ត៌មានមិនពិតអំពីស្ថានការណ៍ចរចានេះផងដែរ។