ជនបរទេសលាន់មាត់សរសើរពី “អារម្មណ៍សុវត្ថិភាពបែបចិន” ខណៈចិនជាប់ចំណាត់ថ្នាក់លេខ ១ ផ្នែកសន្តិសុខសាធារណៈ
ជនបរទេសលាន់មាត់សរសើរពី “អារម្មណ៍សុវត្ថិភាពបែបចិន” ខណៈចិនជាប់ចំណាត់ថ្នាក់លេខ ១ ផ្នែកសន្តិសុខសាធារណៈ
អ្នកសរសេរប្លុកជនជាតិអាមេរិកម្នាក់បានបង្ហោះសារលើ​បណ្តាទំនាក់ទំនងសង្គមថា"នៅ វេលាម៉ោង ១០និង៤០ នាទីយប់​ ខ្ញុំដើរតែម្នាក់ឯងនៅតាមដងផ្លូវនៃទីក្រុងសៀងហៃ ខ្ញុំមានអារម្មណ៍​សុវត្ថិភាព ១០០%"។ នៅពេលដែលគាត់ដើរតាមដងផ្លូវនៃទីក្រុងសៀងហៃនៅពេលយប់ជ្រៅ ហើយបានឃើញទិដ្ឋភាព​អ្នក​ដំណើរទៅមក​ជាធម្មតា​គ្មាន​ការ​ព្រួយ​បារម្ភ​គាត់មានអារម្មណ៍ថា "មិនគួរឱ្យជឿ"។

តាំងពីដើមឆ្នាំនេះមក “អារម្មណ៍សុវត្តិភាព​បែបចិន”បាក្លាយជាការពិភាក្សាយ៉ាងច្រើននៅលើ ​បណ្តាញទំនាក់ទំនងសង្គម​នៅក្រៅប្រទេស​ដែលបានក្លាយជា​“នាមប័ណ្ណ​”ថ្មីរបស់ប្រទេសចិន។  “អារម្មណ៍សុវត្តិភាពបែបចិន” ដែលជនបរទេសកោតសរសើរ វាគឺជា​ជីវភាពរស់នៅ​ជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ​ចិន ។ ការរត់ហាត់ប្រាណនិងដើរយកខ្យល់​អាកាសនៅពេលយប់គឺ​គ្មានកង្វល់អ្វីទេ ។ អ្នកអាចចេញទៅញ៉ាំអាហារសម្រន់​នៅពេលណាដែលអ្នកចង់ទៅ អ្នកមិនចាំបាច់បារម្ភពីអ្នកណាទៅយកកញ្ចប់អីវ៉ាន់របស់អ្នកដែលដាក់នៅមាត់ទ្វារនោះទេ ។ ល។

ថ្មីៗកន្លងទៅនេះ របាយការណ៍ស្តីពីសន្ទស្សន៍សន្តិសុខសាធារណៈសកល (២០២៥-២០២៦)​បា​បង្ហាញឱ្យដឹងថា ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខមួយដោយមាន​ពិន្ទុនៃសន្ទស្សន៍សន្តិសុខសាធារណៈខ្ពស់​បំផុត។ “សុវត្តិភាព”បានក្លាយជាលក្ខណៈពិសេសក៏លេចធ្លោមួយនៃ “អភិបាលកិច្ចរបស់ប្រទេសចិន”។

ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យជាតិចិននៅថ្មីៗកន្លងទៅនេះ  ក្រោមការជំរុញ​នៃ​ពីគោលនយោបាយលើកលែងទិដ្ឋាការ ទេសច​​បរទេសចូលដែនប្រទេសចិនបានកើនឡើងយ៉ាងខ្លាំង ​ពួកគេបានរីករាយ​ជាមួយ“អារម្មណ៍សុវត្តិភាពបែបចិន”នៅគ្រប់ទីកន្លែង ៕

Kim Panha
Official Verified Account